សេចក្ដីពិតកំពុងស្វែងរកផ្លូវទៅកាន់កន្លែងដែលមិននឹកស្មានដល់។

លោក George កំពុងអានខគម្ពីរឱ្យក្មេងៗស្តាប់។

ដោយមានប្រជាជនជាង ៧០០,០០០ នាក់ តំបន់ Kibera នៅប្រទេសកេនយ៉ា គឺជាសង្កាត់អ្នកក្រដ៏ធំបំផុតមួយក្នុងពិភពលោក។

ជីវិតនៅទីនេះហាក់ដូចជាមិនអាចទៅរួច។ រាល់ថ្ងៃនាំមកនូវបញ្ហាប្រឈម—ការរកលុយឱ្យគ្រប់ចំណាយ ការមើលថែគ្រួសារ និងការបន្តដើរទៅមុខ។ មនុស្សជាច្រើនមើលមិនឃើញផ្លូវចេញឡើយ។

សេចក្ដីពិតកំពុងស្វែងរកផ្លូវទៅកាន់កន្លែងដែលមិននឹកស្មានដល់។

«មនុស្សកំពុងស្រេកឃ្លានសេចក្ដីសង្ឃឹម។ ពួកគេត្រូវការព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្មាននរណាម្នាក់ដែលអាចប្រាប់ពួកគេបានទេ។ នេះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសនៅទីនេះ។»

George ប្រទេសកេនយ៉ា

George បានបើកសាលារៀនមួយនៅ Kibera ដើម្បីជួយឱ្យកុមារទទួលបានការអប់រំ។ ហើយគាត់ក៏បានរកឃើញវិធីមួយដើម្បីផ្តល់ឱ្យពួកគេនូវអ្វីផ្សេងទៀត គឺការទទួលបាននូវព្រះបន្ទូលរបស់ព្រះតាមរយៈកម្មវិធី Bible App Lite។

កម្មវិធីដែលប្រើបានដោយគ្មានអ៊ីនធឺណិតនេះ ត្រូវបានបង្កើតឡើងសម្រាប់កន្លែងដូចជា Kibera ដើម្បីឱ្យមនុស្សអាចចូលអាន និងស្វែងយល់ព្រះគម្ពីរនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។

សេចក្ដីពិតកំពុងស្វែងរកផ្លូវទៅកាន់កន្លែងដែលមិននឹកស្មានដល់។

ឥឡូវនេះ George កំពុងចែករំលែក Bible App Lite ជាមួយអ្នកគ្រប់គ្នានៅជុំវិញខ្លួន ហើយវាកំពុងផ្លាស់ប្ដូរសហគមន៍ទាំងមូលរបស់គាត់!

«ខ្ញុំចែករំលែកព្រះគម្ពីរជាមួយអ្នកគ្រប់គ្នាដែលខ្ញុំស្គាល់។ ឥឡូវនេះវាកំពុងរីករាលដាលគ្រប់ទីកន្លែង។ សហគមន៍កំពុងផ្លាស់ប្ដូរដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។»

ព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងទៅដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ និងគ្រប់មនុស្សម្នាក់ៗ។ នៅពេលអ្នកអបអរនូវអ្វីដែលព្រះជាម្ចាស់កំពុងធ្វើនៅជុំវិញពិភពលោក សូមពិចារណាលើវិវរណៈ ៧។

អានវិវរណៈ ៧

Share this post:

សារបង្ហោះនេះក៏មាននៅក្នុងភាសា៖ អង់គ្លេស អាហ្វ្រិច ឥណ្ឌូនេស៊ី ហ្វីលីពីន (តាហ្កាឡុក) ភាសាបារាំង អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ រ៉ូម៉ានី រុស្ស៊ី ភាសាជប៉ុន Chinese (Simplified) Chinese (Traditional) ភាសាកូរ៉េ អារ៉ាប់ បេឡារុស្ស ដានីស ភាសាក្រិក ហេប្រឺ ហិណ្ឌី ភាសា ហុងគ្រី ម៉ាឡេ ម៉ុងហ្គោលី នេប៉ាល់ ន័រវ៉េ ហ្វាស៊ី ប៉ូឡូញ ព័រទុយហ្គាល់ ស្វាហីលី តាមីល ភាសាតេលូគូ ថៃ ទួរគី អ៊ុយក្រែន អ៊ូឌូ វៀតណាម ហ្សូលូ ភូមា (យូនីកូដ) Lithuanian ស៊ែប៊ី Armenian អ៊ីស្លង់ ក្រូអាត អាល់បានី វ៉េលស៍ កាតាឡាន់ ឡាតវៀន Haitian Creole សូណា សូរ៉ានី ឃឺដ ហ្សូសា Yoruba