គំរោង​អាន – កញ្ញា 2020

៤ ថ្ងៃ

មនុស្សយើងជាច្រើននឹងចំណាយពេល ប្រមាណជា ៥០% នៃជីវិត ពេលពេញវ័យរបស់ខ្លួន ដើម្បីធ្វើការងារ។ យើងចង់ដឹងថាជីវិតការងាររបស់យើង ពិតជាមានប្រយោជន៍ – គឺថាដំណើរការងារនោះពិតជាមានសារៈសំខាន់ដែរឬយ៉ាងណា។ ប៉ុន្តែ ភាពស្មុគស្មាញ តម្រូវការទាមទារ និងភាពខ្វះខាត នឹងបណ្ដាលឱ្យយើង ត្រូវខិតខំប្រឹងធ្វើការងារលំបាកជាងមុនទៅទៀត – ហើយក៏ជាការងារដែលយើងត្រូវធ្វើខានមិនបានដែរ។ គម្រោងអាននេះ នឹងជួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្គាល់នូវអំណាច និងអាចជ្រើសរើស ថាការងារដែលអ្នកធ្វើនោះ គឺជាអ្វីវិជ្ជមាន ហើយមានឫសគល់់ស្ថិតនៅក្នុងសេចក្ដីជំនឿពិតប្រាកដ។ 

៧ ថ្ងៃ

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែលសូភើមេន និងអ្នកប្រឈម នោះគឺថា មាននូវ គ្រីបតូណែក (Kryptonite) ឬហៅថា ភាពកម្សោយ ដែលនឹងមកលួចនូវកម្លាំងរបស់អ្នក។ គម្រោងអាននេះ នឹងជួយដល់អ្នក ឱ្យអាចដកឫសនៃភាពកម្សោយខាងឯព្រលឹងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ដើម្បីឱ្យអ្នកអាចបំពេញនូវសក្ដានុពល ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអាចនឹងឱបក្រសោបនូវជីវិតដែលគ្មានកំណត់ព្រំដែនរបស់អ្នកនោះវិញ។ 

Share this post:

គំរោង​អាន – សីហា 2020

Share this post:

ឥឡូវ​នេះ​កូន​របស់​អ្នក​អាច​ទទួល​បទ​ពិសោធន៌​ក្នុង​​កម្មវិធី​ព្រះ​គម្ពីរ​សម្រាប់​កុមារ​ជាភាសាខ្មែរ

កម្មវិធីព្រះគម្ពីរសម្រាប់កុមារ

ថ្ងៃ​នេះ​រួម​ជាមួយ​ដៃគូរបស់យើង OneHope យើង​មាន​សេច​ក្តីរីករាយ​សូម​ប្រកាស​បើក​ដំណើរ​ការ​កម្មវិធីព្រះគម្ពីរ​សម្រាប់កុមារជា ភាសាខ្មែរ ។ ឥឡូវ​នេះ​ មាន​កុមារ​ជា​ច្រើន នឹង​មាន​ឱកាស​ក្នុង​ការ​រីករាយ​ជាមួយ​នឹង​ព្រះ​គម្ពីរ​ដោយ​ផ្ទាល់។

ផ្លាស់ប្ដូររវាងភាសា ងាយស្រួលទេ អ្នកអាចធ្វើបាន នៅលើការកំណត់ផ្សេងៗនៅក្នុងកម្មវិធី៖

  1. ត្រូវពិនិត្យឱ្យច្បាស់ថាអ្នក បានធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នក លើកំណែថ្មីបំផុតនៃកម្មវិធី ដែលបានចេញផ្សាយ។
  2. បើកកម្មវិធីហើយ ចុចលើរូបតំណាងស្ពឺ () ដើម្បីបើក ការកំណត់
  3. ចុចប៉ះលើ ភាសា ហើយជ្រើសរើសយកភាសាណាមួយដែលអ្នកចង់បាន។

ឥឡូវនេះសំឡេងនឹងត្រូវបានលេងជាភាសានោះហើយអត្ថបទនឹងលេចឡើងក្នុងភាសានោះផងដែរ!

សូមជួយយើងអបអរនូវ​ដំណឹងដ៏អស្ចារ្យនេះ!

ហ្វេសប៊ុកចែករំលែកនៅលើហ្វេសប៊ុក

Twitterចែករំលែកនៅលើ Twitter

អ៊ីមែលចែករំលែកតាមអ៊ីមែល


កម្មវិធីព្រះគម្ពីរសម្រាប់កុមារ ព្រះយេស៊ូ

អំពីកម្មវិធីព្រះគម្ពីរសម្រាប់កុមារ

បានរចនាកសាងឡើង ដោយមានកិច្ចសហការរួមជាមួយ OneHope, កម្មវិធីព្រះគម្ពីរសម្រាប់កុមារ គឺបានមកពី YouVersion, ដែលជាម្ចាស់គម្រោងបង្កើត កម្មវិធីព្រះគម្ពីរ។ កម្ម​វិធី​ព្រះគម្ពីរ​សម្រាប់​កុមារ​ ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​ផ្តល់ឱ្យកុមារទទួលបាននូវបទពិសោធន៍ពីព្រះគម្ពីរតាមលក្ខណៈមួយផ្ទាល់ខ្លួនរបស់ពួកគេ។ កម្ម​វិធី​ព្រះ​គម្ពីរ​សម្រាប់​កុមារ​ ក៏ត្រូវ​បាន​ដំឡើងលើសជាង 41 លានគ្រឿង ​រួចហើយ នៅ​លើ​ឧបករណ៍​ អេបផល អេនដ្រយ និង ឃិនដល ហើយកម្មវិធីនេះក៏តែងតែ​ផ្តល់ជូន​ដោយឥតគិតថ្លៃផងដែរ។ ឥឡូវ​នេះ កុមារ​ជាច្រើន នៅទូទាំង​ពិភព​លោក កំពុងតែ​​រីករាយ​ជា​មួយ​នឹង​ កម្ម​វិធី​ព្រះ​គម្ពីរ​សម្រាប់​កុមារ ដែលមាន​ជាង 55 ភាសា — ហើយឥឡូវនេះ ក៏មានរាប់បញ្ចូលជា ភាសាខ្មែរដែរ!

App Store Google Play Amazon
Share this post:

គំរោង​អាន – មេសា 2020

5 ថ្ងៃ

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជាច្រើន គេរំភើប ញាប់ញ័រ អំពីព្រះយេស៊ូវ? តើហេតុអ្វីបានជាយើងត្រូវការទ្រង់? តើហេតុអ្វីបានជាទ្រង់ត្រូវយាងមក? តើហេតុអ្វីបានជាទ្រង់ត្រូវសុគត? តើហេតុអ្វីបានជានរណាម្នាក់គួរតែខ្វល់ខ្វាយ និងចង់ដឹងថាហេតុអ្វីនោះ? នៅក្នុងគម្រោងអាន រយៈពេល ៥ ថ្ងៃ នេះ លោក នីគី ហ្កាំបល (Nicky Gumbel) បានចែករំលែកអំពីចម្លើយដ៏ជក់ចិត្ដ ដាស់តឿន មួយចំនួន ទៅកាន់សំណួរទាំងប៉ុន្មានខាងលើនេះ។

7 ថ្ងៃ

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។

7 ថ្ងៃ

តើ​អ្នក​នឹង​ចំណាយសប្ដាហ៍​ចុង​ក្រោយ​របស់​អ្នក​ដោយ​របៀប​ណា​ ប្រសិន​បើ​អ្នក​ដឹង​ថា​វា​ជា​ពេល​ចុង​ក្រោយ​បំផុត​សំរាប់​ជីវិត​របស់​អ្នក? សប្ដាហ៍​ចុង​ក្រោយ​ដែល​ព្រះយេស៊ូ​បាន​យក​កំណើត​ជាមនុស្ស​ ទ្រង់​បាន​បំពេញ​វា​ដោយ​រឿង​រ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន ទ្រង់​បាន​បំពេញ​គ្រប់​ពាក្យ​ទំនាយ, ការ​ប្រឹក្សា​ពេញ​លេញ, កិច្ច​ការ​អស្ចារ្យ, នឹង​ព្រឹត្តិការណ័​ដែល​បំផ្លាស់​បំប្រែ​ពិភពលោក។​ រៀប​ចំឡើង​ដោយ​ថ្ងៃ​ច័ន្ទ​មុន​ពេល​បុណ្យ​ព្រះ​អង្គ​មាន​ព្រជន្ម​រស់​ មាន​គំរោង​អាន​ជា​ប្រចាំ​ថ្ងៃ ដែល​នឹង​ជួយ​អ្នក​នៅ​ក្នុង​ជំពូក​ពី​ដំណឹង​ល្អ​ទាំង​បួន​ដើម្បី​ដំណាល​ប្រាប់​ពី​រៀឿង​ដែល​វិសុទ្ធ

Share this post:

គំរោង​អាន – មីនា 2020

7 ថ្ងៃ

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។

Share this post: