Posted on 2021-04-012021-10-15គំរោងអាន – មេសា 2021 សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ 5 ថ្ងៃ យើងទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងដែលមានការទាក់ទងគ្នា និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ដោយគ្មានការលើកលែង។ ព្រះជាម្ចាស់រងចាំយើងនឹងធ្វើការទំនាក់ទំនងជាមួយនឹងទ្រង់តាមការអធិស្ឋាន—សូម្បីតែព្រះបុត្រាក៏ត្រូវអធិស្ឋានដែរល គឺព្រះយេស៊ូបានអនុវត្ត។ ក្នុងគំរោងអាននេះ យើងនឹងរៀនពីគំរូរបស់ព្រះយេស៊ូ នោះលោកអ្នកនឹងមានការជំរុញក្នងការឈានជំហានទៅកាន់ចរាចរណ៍នៃជីវិត និងទទួលបទពិសោធន៍ពីកម្លាំងនឹងការនែនាំតាមពាក្យអធិស្ឋានដោយផ្ទាល់ខ្លួន។ យ៉ូហាន 10 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក យ៉ូហាន ពីចាប់ផ្ដើមដល់ទីបញ្ចប់។ តោះអានព្រះគម្ពីរជាមួយគ្នា (មេសា) 30 ថ្ងៃ ផ្នែកទី៤ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៤ ស្ដីពីក័ណ្ឌគម្ពីរ ម៉ាថាយ និង យ៉ូប សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 7 ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។
Posted on 2021-03-312021-06-08គំរោងអាន – មីនា 2021 សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ ៧ ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ មិនភ័យព្រួយសម្រាប់អ្វីទាំងអស់ ៧ ថ្ងៃ ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។ អំណរ 3 ថ្ងៃ អំណរគឺជាមូលដ្ឋានគ្រឹះនៃជំនឿររបស់គ្រីស្ទបរិស័ទ។ ការរីកចំរើនឡើងនូវអំណររបស់លោកអ្នកអាចកើតឡើងបានតាមរយៈ ការជួបជាមួយនឹងព្រះជាម្ចាស់ និង ការសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់។ ការចងចាំនូវខគម្ពីរនឹងជួយអោយលោកអ្នកចេះបង្កើនអំណរនៅក្នុងជីវិត! សូមអោយជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្រែតាមរយៈការចងចាំនូវខនៃព្រះគម្ពីរ! សំរាប់ជាជំនួយក្នុងការចងចាំនូវខនៃព្រះគម្ពីរ សូមចូលមើលនៅក្នុង http://www.MemLok.com។ អត្តចរិត 7 ថ្ងៃ ការរក្សាអត្តចរិតអោយបានត្រឹមត្រូវគ្រប់ពេលវេលា មិនមែនងាយស្រួលឡើយ។ គំរោងការណ៍អានរយៈពេលប្រាំពីរថ្ងៃ តាមរយៈអត្ថបទខ្លីៗនេះ នឹងជួយអោយលោកអ្នកស្វែងយល់អំពីគោលគំនិតដើមរបស់ព្រះគម្ពីរ។ ចូរអានអត្ថបទខ្លីៗទាំងនេះ រួចសំឡឹងមើលជីវិតផ្ទាល់លោកអ្នកដោយចិត្តស្មោះសរ និង អនុញ្ញាតិអោយព្រះជាម្ចាស់និយាយមកកាន់ស្ថានភាពរបស់លោកអ្នក។ ការព្រួយបារម្មណ៍ 7 ថ្ងៃ ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។
Posted on 2021-03-012021-10-15គំរោងអាន – មីនា 2021 តាមស្វែងរកសន្តិភាព 7 ថ្ងៃ អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។ ហេព្រើរ 1 សប្ដាហ៍ គម្រោងអានដ៏សាមញ្ញមួយនេះ នឹងនាំរូបអ្នកឆ្លងកាត់ កណ្ឌគម្ពីរ ហេព្រើរ ហើយក៏ជាគម្រោងអានដ៏អស្ចារ្យ សម្រាប់ការអានផ្ទាល់ខ្លួន ឬជាក្រុម នោះដែរ។ ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញ 3 ថ្ងៃ នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោងជាប់នៅក្នុងក្ដីសង្ឃឹម នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល នៅកំព្រាឯកា ឬគិតថាខ្លួនមិនសក្ដិសម ផងនោះ។
Posted on 2021-02-012021-10-15គំរោងអាន – កុម្ភៈ 2021 ការដឹកនាំដោយចេស្ដានៃព្រះ 7 ថ្ងៃ ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 7 ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។ របៀបចាប់ផ្តើមអានព្រះគម្ពីរ 4 ថ្ងៃ ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរៀនអំពី សារៈសំខាន់នៃព្រះគម្ពីរ ការស្គាល់ពីទម្លាប់នៃការអានជាប្រចាំថ្ងៃ និងការដឹងពីរបៀបនៃការអនុវត្ដព្រះបន្ទូលទាំងនោះ ទៅក្នុងជីវិតរបស់យើងនាសព្វថ្ងៃនេះ។
Posted on 2021-01-312021-06-07គំរោងអាន – មករា 2021 អាពាហ៍ពិពាហ៍ ៥ ថ្ងៃ ការរៀបការគឺជាការជំរុញមួយដ៏ខ្លាំងនិងជារង្វាន់សំរាប់ទំនាក់ទំនង ហើយយើងភាគច្រើនភ្លេចថា “ខ្ញុំយល់ព្រម” គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ តាមពិត ព្រះគម្ពីរមានអ្វី ច្រើនចង់និយាយពីការរៀបការចេញពីផ្នត់គំនិងរបស់ប្ដីនិងប្រពន្ធ។ អត្ថបទគម្ពីរសង្ខេប នឹងជួយលោកអ្នកក្នុងការពើបប្រទះជាប្រចាំថ្ងៃដែលតាក់តែងឡើងក្នុងការជយយលោកអ្នកអោយរីកចំរើនឡើង និងយល់ពីការរៀបចំរបស់ព្រះក្នុងអាពាហ៍ពិពាហ៍—ដែលជួយដល់ដំណើរការនៃទំនាក់ទំនងដ៏ស៊ីជំរឿរបស់ប្ដីប្រពន្ធ។ ថ្វាយអាទិភាពទីមួយទៅព្រះអង្គ 5 ថ្ងៃ ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង…ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។ អ្នកត្រូវការអធិស្ឋាន 6 ថ្ងៃ ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។ រស់នៅជីវិតពេញដោយគោលបំណង 7 ថ្ងៃ ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។ ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន 8 ថ្ងៃ អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។ ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់ ៤ ថ្ងៃ គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។ ការព្រួយបារម្មណ៍ 7 ថ្ងៃ ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។