នៅពេលដែលក្ដីសង្ឃឹមហាក់ដូចជាមិនអាចទៅរួច ព្រះបានជួបនឹងអាលីស។

ការព្រមានអំពីខ្លឹមសារ៖ រឿងខាងក្រោមនេះមានប្រធានបទអំពីការធ្វើបាបខ្លួនឯង និងការធ្លាក់ទឹកចិត្ត ដែលអាចធ្វើឱ្យអ្នកអានខ្លះមានអារម្មណ៍មិនស្រួល។

នៅពេលដែលក្ដីសង្ឃឹមហាក់ដូចជាមិនអាចទៅរួច ព្រះបានជួបនឹងអាលីស។

នៅពេលដែលអាលីសមានអាយុដប់ប្រាំមួយឆ្នាំ នាងមានអារម្មណ៍ថាជាប់ជំពាក់ដោយសារការឈឺចាប់ និងការបាត់បង់ ព្រមទាំងលិចលង់ក្នុងភាពធ្លាក់ទឹកចិត្ត និងឯកោ។

ជាមួយនឹងអារម្មណ៍អស់សង្ឃឹមដែលកើនឡើង នៅយប់មួយនាងបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន។ ហើយនោះជាពេលដែលរឿងមិនអាចពន្យល់បានបានកើតឡើង។

នៅលើគែមអាផាតមិនខ្ពស់របស់នាង ខ្យល់បក់បោកយ៉ាងខ្លាំងភ្លាមៗបានធ្វើឱ្យនាងដួលថយក្រោយចូលទៅក្នុងបន្ទប់របស់នាង ជំនួសឱ្យការដួលទៅមុខ។

ខណៈពេលដែលដេកនៅលើដី ទាំងភ័យស្លន់ស្លោ និងយំសោក អាលីសបានទទួលសារពីអ្នកជិតខាងរបស់នាង ដែលអញ្ជើញនាងទៅព្រះវិហារ។ នាងបានយល់ព្រមទៅ ហើយនៅទីនោះហើយដែលនាងបានស្គាល់កម្មវិធីព្រះគម្ពីរជាលើកដំបូង។

នៅពេលដែលក្ដីសង្ឃឹមហាក់ដូចជាមិនអាចទៅរួច ព្រះបានជួបនឹងអាលីស។

នាងបានចាប់ផ្ដើមផែនការអានព្រះគម្ពីរ ហើយតាមរយៈនោះ នាងបានទទួលបទពិសោធន៍នៃក្ដីសង្ឃឹម ហើយបានប្រគល់ជីវិតរបស់នាងឱ្យព្រះយេស៊ូ។

សព្វថ្ងៃនេះ អាលីស បង្កើត និងផ្សព្វផ្សាយផែនការអានព្រះគម្ពីរ ក្នុងនាមជាដៃគូរបស់ YouVersion តាមរយៈកម្មវិធីតែមួយដែលបាននាំនាងឱ្យស្គាល់ព្រះយេស៊ូ។ នាងមិនត្រឹមតែពោរពេញដោយក្តីសង្ឃឹមប៉ុណ្ណោះទេ — នាងកំពុងផ្សព្វផ្សាយវាទៀតផង។

តើអ្នកស្គាល់នរណាម្នាក់ក្នុងជីវិតរបស់អ្នកដែលត្រូវការព្រះជាខ្លាំងទេ? សូមណែនាំពួកគេឱ្យស្គាល់កម្មវិធីព្រះគម្ពីរ ហើយសូមទូលអង្វរព្រះអង្គឱ្យបំពេញពួកគេដោយក្ដីសង្ឃឹម។

Share this post:

សារបង្ហោះនេះក៏មាននៅក្នុងភាសា៖ អង់គ្លេស អាហ្វ្រិច ឥណ្ឌូនេស៊ី អាល្លឺម៉ង់ អេស្ប៉ាញ ហ្វីលីពីន (តាហ្កាឡុក) ភាសាបារាំង អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ រ៉ូម៉ានី រុស្ស៊ី ភាសាជប៉ុន Chinese (Simplified) Chinese (Traditional) ភាសាកូរ៉េ អារ៉ាប់ បេឡារុស្ស បេនកាលី ភាសា ប៊ុលហ្គារី ដានីស ហ្វាំងឡង់ ភាសាក្រិក ហេប្រឺ ហិណ្ឌី ភាសា ហុងគ្រី ម៉ាឡេ ម៉ុងហ្គោលី នេប៉ាល់ ន័រវ៉េ ហ្វាស៊ី ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាក់ ស្វាហីលី ស៊ុយអែដ តាមីល ភាសាតេលូគូ ថៃ ទួរគី អ៊ុយក្រែន អ៊ូឌូ វៀតណាម ហ្សូលូ ឆេក ម៉ាឡាយ៉ាឡាម (ឥណ្ឌា) ភូមា (យូនីកូដ) Lithuanian ម៉ាសេដូនី ភូមា (Zawgyi) ស៊ែប៊ី Armenian អ៊ីស្លង់ ក្រូអាត អាល់បានី វ៉េលស៍ កាតាឡាន់ ឡាតវៀន Haitian Creole សូណា សូរ៉ានី ឃឺដ ហ្សូសា Yoruba Igbo Serbian (Latin) Slovenian