Posted on 2020-08-012021-10-12គំរោងអាន – សីហា 2020 ទុកចិត្ដ រួសរាន់ និងសម្រាក 4 ថ្ងៃ ព្រះគម្ពីរបានបង្គាប់បញ្ជាដល់យើង ឱ្យយើងចេះខិតខំប្រឹងធ្វើការងារ ប៉ុន្តែ ព្រះបន្ទូលក៏ប្រាប់ដល់យើងថា អ្នកដែលបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើង នោះគឺជាព្រះទៅវិញ—មិនមែនជាយើងទេ។ ដូចដែលគម្រោងអានរយៈពេល ៤ថ្ងៃនេះ នឹងបង្ហាញ អ្នកជំនាញ អ្នកជំនួញ ជាគ្រីស្ទបរិស័ទ ត្រូវចេះចុះចូល ឱបក្រសោប នូវសម្ពាធរវាង “ការទុកចិត្ដ” និង “ការរួសរាន់” ដើម្បីឱ្យបានរកឃើញនូវថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាក ដ៏ពិតប្រាកដ។ អេភេសូ 3 ថ្ងៃ គំរោងផែនការនេះនឹងនាំលោកអ្នកទៅកាន់សៀវភៅអេភេសូ និង ជាប្រភពដ៏ប្រសើរសំរាប់ការសិក្សាផ្ទាល់ខ្លួន ក៏ដូចជាការសិក្សាជាក្រុម។
Posted on 2020-04-012021-10-12គំរោងអាន – មេសា 2020 ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់? 5 ថ្ងៃ តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជាច្រើន គេរំភើប ញាប់ញ័រ អំពីព្រះយេស៊ូវ? តើហេតុអ្វីបានជាយើងត្រូវការទ្រង់? តើហេតុអ្វីបានជាទ្រង់ត្រូវយាងមក? តើហេតុអ្វីបានជាទ្រង់ត្រូវសុគត? តើហេតុអ្វីបានជានរណាម្នាក់គួរតែខ្វល់ខ្វាយ និងចង់ដឹងថាហេតុអ្វីនោះ? នៅក្នុងគម្រោងអាន រយៈពេល ៥ ថ្ងៃ នេះ លោក នីគី ហ្កាំបល (Nicky Gumbel) បានចែករំលែកអំពីចម្លើយដ៏ជក់ចិត្ដ ដាស់តឿន មួយចំនួន ទៅកាន់សំណួរទាំងប៉ុន្មានខាងលើនេះ។ ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើង 7 ថ្ងៃ នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។ រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្ត 7 ថ្ងៃ តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ យ៉ូហាន 10 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក យ៉ូហាន ពីចាប់ផ្ដើមដល់ទីបញ្ចប់។
Posted on 2020-03-012021-10-12គំរោងអាន – មីនា 2020 60 ថ្ងៃនៃដំណើរលើសម្ពន្ធមេត្រីថ្មី 60 ថ្ងៃ គំរោងអាននេះនឹងនាំលោកអ្នកទៅកាន់សម្ពន្ធមេត្រី ថ្មីក្នុងពេល៦០ថ្ងៃ។ មានសៀវភៅជាច្រើននឹងប្រាប់លោកអ្នក តែព្រះគម្ពីរមានអំណាចផ្លាស់ប្ដូរលោកអ្នក។ គ្រាន់តែអានតាមការជ្រើសរើសប្រចាំថ្ងៃ នោះអ្នកនឹងស្ងើចពីអំណាច និងការគិតដែលនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក។ ម៉ាកុស 8 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក ម៉ាកុស ពីចាប់ផ្ដើមដល់ទីបញ្ចប់។ ដំណើរស្វែងរុករក 7 ថ្ងៃ នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។
Posted on 2020-02-012021-10-12គំរោងអាន – កុម្ភៈ 2020 ការដឹកនាំដោយចេស្ដានៃព្រះ 7 ថ្ងៃ ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ ៤០ ថ្ងៃនៃការគិតដល់អ្វីព្រះគ្រិស្ដបានសម្រេច 47 ថ្ងៃ រយៈពេលស្មឹងស្មាធិ៍ ៤០ ថ្ងៃ មុនព្រះគ្រិស្ដត្រូវរងទុក្ខរហូតដល់សុគតនៅលើឈើឆ្កាង ដែលក្នុងភាសាអង់គ្លេស ហៅថា “លេន – Lent” តែងតែជាគ្រា នាំឱ្យយើងមានការផ្ដោតគំនិតអារម្មណ៍ទាំងប៉ុន្មាន ទៅកាន់រាល់អ្វីៗ ដែលព្រះគ្រិស្ដបានធ្វើសម្រាប់រូបយើងនៅលើឈើឆ្កាង។ យើងអាចសញ្ជឹងគិត ស្មឹងស្មាធិ៍ ពីអំណោយទានដ៏ថ្លៃថ្លា គ្មានព្រំដែននេះ ពីមួយឆ្នាំទៅមួយឆ្នាំបាន តែយើងនៅតែបន្តស្ញប់ស្ញែង កោតក្រៃលែង ទៅលើអ្វីដែលបានកើតមានឡើងនោះ។ តាមរយៈ គម្រោងអាននេះ អ្នកនឹងអាចធ្វើដំណើរឆ្លងកាត់នូវសាច់រឿង ដែលមាននៅក្នុងដំណឹងល្អ តាមលំដាប់លំដោយ ដែលស្របទៅនឹងជំហាន និងដំណើររបស់អង្គព្រះយេស៊ូ ក្នុងអំឡុងសប្ដាហ៍ចុងក្រោយ នៃព័ន្ធកិច្ចដែលទ្រង់មាននៅលើផែនដីនេះ។ គម្រោងអាននេះ មានរយៈពេល ៤៧ ថ្ងៃ ប៉ុន្តែ នៅថ្ងៃ អាទិត្យ ទាំង ៧ គឺជាថ្ងៃឈប់សម្រាក ដោយយោងតាម ទំនៀមទម្លាប់។
Posted on 2019-09-012021-10-04គំរោងអាន – កញ្ញា 2019 ជំនឿ 12 ថ្ងៃ តើការមើលឃើញជាការជឿឬ? ឬក៏តើការជឿជាការមើលឃើញ? នោះជាសំនួរពីជំនឿ។ គំរោងនេះនឹងផ្ដល់នូវការសិក្សាស៊ីជំរៅលើជំនឿ—ពីសម្ព័ន្ធមេត្រីចាស់ ស្ដីពីជីវិតមនុស្សពិតប្រាកដដែលបានបង្ហាញពីជំនឿដែលយើងគិតថាមិនអាចទៅរួចក្នុងស្ថានភាពរបស់ព្រះយេស៊ូដែលបង្រៀនយើងពីប្រធានបទនេះ។ តាមរយៈការអានរបស់អ្នក លោកអ្នកនឹងទទួលការលើកទឹកចិត្ត នឹងមានទំនាក់ទំនងកាន់តែស៊ីជំរៅទៅកាន់ព្រះជាម្ខាស់ នឹងក្លាយទៅជាអ្នកដើរតាមព្រះអង្គដ៏ស្មោះត្រង់។ 2 កូរិនថូស 1 សប្ដាហ៍ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់សៀវភៅ 2កូរិនថូស ហើយវាល្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសិក្សាជាក្រុម។ បន្ទប់ដកខ្យល់ដង្ហើម 5 ថ្ងៃ តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់… អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។