កោះបន្លែងបិណ្តាំងបិណ្តាលីជាអេស្បីល។

កោះបន្លែងបិណ្តាំងបិណ្តាលីជាអេស្បីល។

ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។

មីកា 5:2

ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។

អេសាយ 7:14

ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។

ម៉ាថាយ 1:20-21

ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

យ៉ូហាន 3:16

ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។

អេសាយ 9:6

ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។

យ៉ូហាន 1:14

ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ ​របស់​ព្រះអង្គ។

កាឡាទី 4:4-5

ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។

លូកា 2:10-11

រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។

លូកា 2:13-14

ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។ បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។

ម៉ាថាយ 2:9-12

គំរោង​អាន – កញ្ញា 2019

5 ថ្ងៃ

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់… អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។

គំរោង​អាន – កក្កដា 2019

គំរោង​អាន – មិថុនា 2019

7 ថ្ងៃ

អង្គការ​ TearFund ស្វះស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ​ជា​ម្ចាស់ នៅក្នុងរបៀបនៃការ​ក្លាយ​ជា​អ្នក​បញ្ចេញ​សំឡេងនៃ​សន្តិភាព​យ៉ាង​សកម្ម ជាអ្នកនាំ​ការ​ផ្សះផ្សា​ដល់​ទំនាក់​ទំនង និងជាតំណស្អិតរមួតក្នុងចំណោម​សហគមន៍នានា​ នៅជុំ​វិញ​ពិភព​លោក។ ការ​សិក្សា​រយៈពេល ​៧ ​ថ្ងៃ​ មាន​ភ្ជាប់ជាមួយសកម្ម​ភាព ​សម្រាប់នាំ​ការ​ជា​សះ​ស្បើយ​ដល់​ទំនាក់​ទំនង​របស់​អ្នក​ផ្ទាល់ និង​ធ្វើការអធិស្ឋាន​សម្រាប់​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ដោយ​ប្រើ​ប្រាស់​​ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពី​សុភាសិត​របស់ប្រជាជននៅទ្វីប​អាហ្រិ្វក​ ដើម្បី​ជួយឱ្យយើងអាច​ស្វែង​រក​ឃើញព្រះ​ហឫ​ទ័យ​របស់​ព្រះ ​សម្រាប់​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ។

គំរោង​អាន – ឧសភា 2019