គំរោង​អាន – សីហា 2020

គំរោង​អាន – មេសា 2020

5 ថ្ងៃ

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជាច្រើន គេរំភើប ញាប់ញ័រ អំពីព្រះយេស៊ូវ? តើហេតុអ្វីបានជាយើងត្រូវការទ្រង់? តើហេតុអ្វីបានជាទ្រង់ត្រូវយាងមក? តើហេតុអ្វីបានជាទ្រង់ត្រូវសុគត? តើហេតុអ្វីបានជានរណាម្នាក់គួរតែខ្វល់ខ្វាយ និងចង់ដឹងថាហេតុអ្វីនោះ? នៅក្នុងគម្រោងអាន រយៈពេល ៥ ថ្ងៃ នេះ លោក នីគី ហ្កាំបល (Nicky Gumbel) បានចែករំលែកអំពីចម្លើយដ៏ជក់ចិត្ដ ដាស់តឿន មួយចំនួន ទៅកាន់សំណួរទាំងប៉ុន្មានខាងលើនេះ។

7 ថ្ងៃ

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។

7 ថ្ងៃ

តើ​អ្នក​នឹង​ចំណាយសប្ដាហ៍​ចុង​ក្រោយ​របស់​អ្នក​ដោយ​របៀប​ណា​ ប្រសិន​បើ​អ្នក​ដឹង​ថា​វា​ជា​ពេល​ចុង​ក្រោយ​បំផុត​សំរាប់​ជីវិត​របស់​អ្នក? សប្ដាហ៍​ចុង​ក្រោយ​ដែល​ព្រះយេស៊ូ​បាន​យក​កំណើត​ជាមនុស្ស​ ទ្រង់​បាន​បំពេញ​វា​ដោយ​រឿង​រ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន ទ្រង់​បាន​បំពេញ​គ្រប់​ពាក្យ​ទំនាយ, ការ​ប្រឹក្សា​ពេញ​លេញ, កិច្ច​ការ​អស្ចារ្យ, នឹង​ព្រឹត្តិការណ័​ដែល​បំផ្លាស់​បំប្រែ​ពិភពលោក។​ រៀប​ចំឡើង​ដោយ​ថ្ងៃ​ច័ន្ទ​មុន​ពេល​បុណ្យ​ព្រះ​អង្គ​មាន​ព្រជន្ម​រស់​ មាន​គំរោង​អាន​ជា​ប្រចាំ​ថ្ងៃ ដែល​នឹង​ជួយ​អ្នក​នៅ​ក្នុង​ជំពូក​ពី​ដំណឹង​ល្អ​ទាំង​បួន​ដើម្បី​ដំណាល​ប្រាប់​ពី​រៀឿង​ដែល​វិសុទ្ធ

គំរោង​អាន – មីនា 2020

7 ថ្ងៃ

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។

គំរោង​អាន – កុម្ភៈ 2020

7 ថ្ងៃ

ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។

47 ថ្ងៃ

រយៈពេលស្មឹងស្មាធិ៍ ៤០ ថ្ងៃ មុនព្រះគ្រិស្ដត្រូវរងទុក្ខរហូតដល់សុគតនៅលើឈើឆ្កាង ដែលក្នុងភាសាអង់គ្លេស ហៅថា “លេន – Lent” តែងតែជាគ្រា នាំឱ្យយើងមានការផ្ដោតគំនិតអារម្មណ៍ទាំងប៉ុន្មាន ទៅកាន់រាល់អ្វីៗ ដែលព្រះគ្រិស្ដបានធ្វើសម្រាប់រូបយើងនៅលើឈើឆ្កាង។ យើងអាចសញ្ជឹងគិត ស្មឹងស្មាធិ៍ ពីអំណោយទានដ៏ថ្លៃថ្លា គ្មានព្រំដែននេះ ពីមួយឆ្នាំទៅមួយឆ្នាំបាន តែយើងនៅតែបន្តស្ញប់ស្ញែង កោតក្រៃលែង ទៅលើអ្វីដែលបានកើតមានឡើងនោះ។ តាមរយៈ គម្រោងអាននេះ អ្នកនឹងអាចធ្វើដំណើរឆ្លងកាត់នូវសាច់រឿង ដែលមាននៅក្នុងដំណឹងល្អ តាមលំដាប់លំដោយ ដែលស្របទៅនឹងជំហាន និងដំណើររបស់អង្គព្រះយេស៊ូ ក្នុងអំឡុងសប្ដាហ៍ចុងក្រោយ នៃព័ន្ធកិច្ចដែលទ្រង់មាននៅលើផែនដីនេះ។​ គម្រោងអាននេះ មានរយៈពេល ៤៧ ថ្ងៃ ប៉ុន្តែ នៅថ្ងៃ អាទិត្យ ទាំង ៧ គឺជាថ្ងៃឈប់សម្រាក ដោយយោងតាម ទំនៀមទម្លាប់។

គំរោង​អាន – កញ្ញា 2019

5 ថ្ងៃ

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់… អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។