Posted on 2019-07-012021-10-04 by គំរោងអាន – កក្កដា 2019 កាឡាទី 3 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់សៀវភៅ កាឡាទី ហើយវាល្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសិក្សាជាក្រុម។ ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់ 4 ថ្ងៃ គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។ មានព្រះពរ 7 ថ្ងៃ តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។