Posted on 2019-09-012021-10-04 by គំរោងអាន – កញ្ញា 2019 ជំនឿ 12 ថ្ងៃ តើការមើលឃើញជាការជឿឬ? ឬក៏តើការជឿជាការមើលឃើញ? នោះជាសំនួរពីជំនឿ។ គំរោងនេះនឹងផ្ដល់នូវការសិក្សាស៊ីជំរៅលើជំនឿ—ពីសម្ព័ន្ធមេត្រីចាស់ ស្ដីពីជីវិតមនុស្សពិតប្រាកដដែលបានបង្ហាញពីជំនឿដែលយើងគិតថាមិនអាចទៅរួចក្នុងស្ថានភាពរបស់ព្រះយេស៊ូដែលបង្រៀនយើងពីប្រធានបទនេះ។ តាមរយៈការអានរបស់អ្នក លោកអ្នកនឹងទទួលការលើកទឹកចិត្ត នឹងមានទំនាក់ទំនងកាន់តែស៊ីជំរៅទៅកាន់ព្រះជាម្ខាស់ នឹងក្លាយទៅជាអ្នកដើរតាមព្រះអង្គដ៏ស្មោះត្រង់។ 2 កូរិនថូស 1 សប្ដាហ៍ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់សៀវភៅ 2កូរិនថូស ហើយវាល្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសិក្សាជាក្រុម។ បន្ទប់ដកខ្យល់ដង្ហើម 5 ថ្ងៃ តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់… អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។