Posted on 2020-02-012021-10-12 by គំរោងអាន – កុម្ភៈ 2020 ការដឹកនាំដោយចេស្ដានៃព្រះ 7 ថ្ងៃ ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ ៤០ ថ្ងៃនៃការគិតដល់អ្វីព្រះគ្រិស្ដបានសម្រេច 47 ថ្ងៃ រយៈពេលស្មឹងស្មាធិ៍ ៤០ ថ្ងៃ មុនព្រះគ្រិស្ដត្រូវរងទុក្ខរហូតដល់សុគតនៅលើឈើឆ្កាង ដែលក្នុងភាសាអង់គ្លេស ហៅថា “លេន – Lent” តែងតែជាគ្រា នាំឱ្យយើងមានការផ្ដោតគំនិតអារម្មណ៍ទាំងប៉ុន្មាន ទៅកាន់រាល់អ្វីៗ ដែលព្រះគ្រិស្ដបានធ្វើសម្រាប់រូបយើងនៅលើឈើឆ្កាង។ យើងអាចសញ្ជឹងគិត ស្មឹងស្មាធិ៍ ពីអំណោយទានដ៏ថ្លៃថ្លា គ្មានព្រំដែននេះ ពីមួយឆ្នាំទៅមួយឆ្នាំបាន តែយើងនៅតែបន្តស្ញប់ស្ញែង កោតក្រៃលែង ទៅលើអ្វីដែលបានកើតមានឡើងនោះ។ តាមរយៈ គម្រោងអាននេះ អ្នកនឹងអាចធ្វើដំណើរឆ្លងកាត់នូវសាច់រឿង ដែលមាននៅក្នុងដំណឹងល្អ តាមលំដាប់លំដោយ ដែលស្របទៅនឹងជំហាន និងដំណើររបស់អង្គព្រះយេស៊ូ ក្នុងអំឡុងសប្ដាហ៍ចុងក្រោយ នៃព័ន្ធកិច្ចដែលទ្រង់មាននៅលើផែនដីនេះ។ គម្រោងអាននេះ មានរយៈពេល ៤៧ ថ្ងៃ ប៉ុន្តែ នៅថ្ងៃ អាទិត្យ ទាំង ៧ គឺជាថ្ងៃឈប់សម្រាក ដោយយោងតាម ទំនៀមទម្លាប់។