Posted on 2020-04-012021-10-12 by គំរោងអាន – មេសា 2020 ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់? 5 ថ្ងៃ តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជាច្រើន គេរំភើប ញាប់ញ័រ អំពីព្រះយេស៊ូវ? តើហេតុអ្វីបានជាយើងត្រូវការទ្រង់? តើហេតុអ្វីបានជាទ្រង់ត្រូវយាងមក? តើហេតុអ្វីបានជាទ្រង់ត្រូវសុគត? តើហេតុអ្វីបានជានរណាម្នាក់គួរតែខ្វល់ខ្វាយ និងចង់ដឹងថាហេតុអ្វីនោះ? នៅក្នុងគម្រោងអាន រយៈពេល ៥ ថ្ងៃ នេះ លោក នីគី ហ្កាំបល (Nicky Gumbel) បានចែករំលែកអំពីចម្លើយដ៏ជក់ចិត្ដ ដាស់តឿន មួយចំនួន ទៅកាន់សំណួរទាំងប៉ុន្មានខាងលើនេះ។ ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើង 7 ថ្ងៃ នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។ រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្ត 7 ថ្ងៃ តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ យ៉ូហាន 10 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក យ៉ូហាន ពីចាប់ផ្ដើមដល់ទីបញ្ចប់។