Posted on 2021-02-012021-10-15 by គំរោងអាន – កុម្ភៈ 2021 ការដឹកនាំដោយចេស្ដានៃព្រះ 7 ថ្ងៃ ជារៀងរាល់ថ្ងៃ យើងធ្វើការជ្រើសរើស ទៅលើជម្រើស ដែលមានឥទ្ធិពលនៅលើរឿងរ៉ាវជីវិតរបស់យើង។ តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកក្លាយជាអ្នកជំនាញខាងការធ្វើការជ្រើសរើសនោះ? នៅក្នុងគម្រោងអានព្រះគម្ពីរ ស្ដីអំពី ការដឹកនាំដោយចេស្ដានៃព្រះ (Divine Direction) ដោយអ្នកនិពន្ធលក់ដាច់បំផុត តាមសារព័ត៌មានញ៉ូវយ៉កថែមស៍ និងជាគ្រូគង្វាលរៀមច្បងនៃ ក្រុមជំនុំ Life.Church គឺលោកគ្រូ ហ្រ្កេក ហ្រ្កូឆែល លោកគ្រូបានលើកទឹកចិត្ដយើងជាមួយនឹងគោលការណ៍ចំនួន ៧ យ៉ាង ដែលមានប្រភពចេញមកពីសៀវភៅ ការដឹកនាំដោយចេស្ដានៃព្រះ។ គោលការណ៍ទាំងនោះ គឺ ដើម្បីជួយឱ្យអ្នកស្វែងរកឃើញនូវប្រាជ្ញារបស់ព្រះ សម្រាប់ការសម្រេចចិត្តជាប្រចាំថ្ងៃរបស់អ្នក។ ចូរស្វែងយល់ពីការណែនាំខាងឯវិញ្ញាណ ដែលអ្នកត្រូវការ ដើម្បីរស់នៅក្នុងដំណើររឿងនៃជីវិត ដែលពេញដោយការគោរពដល់ព្រះ និងជាអ្វីដែលអ្នកនឹងចូលចិត្ដប្រាប់ដល់អ្នកផងទាំងពួងដែរ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 7 ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។ របៀបចាប់ផ្តើមអានព្រះគម្ពីរ 4 ថ្ងៃ ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរៀនអំពី សារៈសំខាន់នៃព្រះគម្ពីរ ការស្គាល់ពីទម្លាប់នៃការអានជាប្រចាំថ្ងៃ និងការដឹងពីរបៀបនៃការអនុវត្ដព្រះបន្ទូលទាំងនោះ ទៅក្នុងជីវិតរបស់យើងនាសព្វថ្ងៃនេះ។