Posted on 2021-03-312021-06-08 by គំរោងអាន – មីនា 2021 សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ ៧ ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ មិនភ័យព្រួយសម្រាប់អ្វីទាំងអស់ ៧ ថ្ងៃ ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។ អំណរ 3 ថ្ងៃ អំណរគឺជាមូលដ្ឋានគ្រឹះនៃជំនឿររបស់គ្រីស្ទបរិស័ទ។ ការរីកចំរើនឡើងនូវអំណររបស់លោកអ្នកអាចកើតឡើងបានតាមរយៈ ការជួបជាមួយនឹងព្រះជាម្ចាស់ និង ការសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់។ ការចងចាំនូវខគម្ពីរនឹងជួយអោយលោកអ្នកចេះបង្កើនអំណរនៅក្នុងជីវិត! សូមអោយជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្រែតាមរយៈការចងចាំនូវខនៃព្រះគម្ពីរ! សំរាប់ជាជំនួយក្នុងការចងចាំនូវខនៃព្រះគម្ពីរ សូមចូលមើលនៅក្នុង http://www.MemLok.com។ អត្តចរិត 7 ថ្ងៃ ការរក្សាអត្តចរិតអោយបានត្រឹមត្រូវគ្រប់ពេលវេលា មិនមែនងាយស្រួលឡើយ។ គំរោងការណ៍អានរយៈពេលប្រាំពីរថ្ងៃ តាមរយៈអត្ថបទខ្លីៗនេះ នឹងជួយអោយលោកអ្នកស្វែងយល់អំពីគោលគំនិតដើមរបស់ព្រះគម្ពីរ។ ចូរអានអត្ថបទខ្លីៗទាំងនេះ រួចសំឡឹងមើលជីវិតផ្ទាល់លោកអ្នកដោយចិត្តស្មោះសរ និង អនុញ្ញាតិអោយព្រះជាម្ចាស់និយាយមកកាន់ស្ថានភាពរបស់លោកអ្នក។ ការព្រួយបារម្មណ៍ 7 ថ្ងៃ ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។