Posted on 2021-03-012021-10-15 by គំរោងអាន – មីនា 2021 តាមស្វែងរកសន្តិភាព 7 ថ្ងៃ អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។ ហេព្រើរ 1 សប្ដាហ៍ គម្រោងអានដ៏សាមញ្ញមួយនេះ នឹងនាំរូបអ្នកឆ្លងកាត់ កណ្ឌគម្ពីរ ហេព្រើរ ហើយក៏ជាគម្រោងអានដ៏អស្ចារ្យ សម្រាប់ការអានផ្ទាល់ខ្លួន ឬជាក្រុម នោះដែរ។ ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញ 3 ថ្ងៃ នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោងជាប់នៅក្នុងក្ដីសង្ឃឹម នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល នៅកំព្រាឯកា ឬគិតថាខ្លួនមិនសក្ដិសម ផងនោះ។