Posted on 2021-04-012021-10-15 by គំរោងអាន – មេសា 2021 សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ 5 ថ្ងៃ យើងទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងដែលមានការទាក់ទងគ្នា និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ដោយគ្មានការលើកលែង។ ព្រះជាម្ចាស់រងចាំយើងនឹងធ្វើការទំនាក់ទំនងជាមួយនឹងទ្រង់តាមការអធិស្ឋាន—សូម្បីតែព្រះបុត្រាក៏ត្រូវអធិស្ឋានដែរល គឺព្រះយេស៊ូបានអនុវត្ត។ ក្នុងគំរោងអាននេះ យើងនឹងរៀនពីគំរូរបស់ព្រះយេស៊ូ នោះលោកអ្នកនឹងមានការជំរុញក្នងការឈានជំហានទៅកាន់ចរាចរណ៍នៃជីវិត និងទទួលបទពិសោធន៍ពីកម្លាំងនឹងការនែនាំតាមពាក្យអធិស្ឋានដោយផ្ទាល់ខ្លួន។ យ៉ូហាន 10 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក យ៉ូហាន ពីចាប់ផ្ដើមដល់ទីបញ្ចប់។ តោះអានព្រះគម្ពីរជាមួយគ្នា (មេសា) 30 ថ្ងៃ ផ្នែកទី៤ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៤ ស្ដីពីក័ណ្ឌគម្ពីរ ម៉ាថាយ និង យ៉ូប សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 7 ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។