Posted on 2021-06-302021-07-05 by គំរោងអាន – មិថុនា 2021 សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ ៥ ថ្ងៃ យើងទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងដែលមានការទាក់ទងគ្នា និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ដោយគ្មានការលើកលែង។ ព្រះជាម្ចាស់រងចាំយើងនឹងធ្វើការទំនាក់ទំនងជាមួយនឹងទ្រង់តាមការអធិស្ឋាន—សូម្បីតែព្រះបុត្រាក៏ត្រូវអធិស្ឋានដែរល គឺព្រះយេស៊ូបានអនុវត្ត។ ក្នុងគំរោងអាននេះ យើងនឹងរៀនពីគំរូរបស់ព្រះយេស៊ូ នោះលោកអ្នកនឹងមានការជំរុញក្នងការឈានជំហានទៅកាន់ចរាចរណ៍នៃជីវិត និងទទួលបទពិសោធន៍ពីកម្លាំងនឹងការនែនាំតាមពាក្យអធិស្ឋានដោយផ្ទាល់ខ្លួន។ ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់ ៤ ថ្ងៃ គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។ ស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ ៥ ថ្ងៃ តើលោកអ្នកកំពុងតែស្វែងរកមើលអ្វីបន្ថែមទៀតពីជីវិតរបស់លោកអ្នកមែនទេ? ការចង់បានថែមទៀតគឺជាការទន្ទឹងរងចាំវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់ ទោះបីជាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ស្ថិតនៅកម្រិតណាក៏ដោយចុះ។ យើងគ្រប់គ្នាមានព្រំដែននៃទំនាក់ទំនងរបស់យើង ក៏ដូចជាការភ្ញាក់រលឹក ដើម្បីស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ។ ដំណើរក្នុងការត្រឡប់ទៅកាក់ការភ្ញាក់រលឹកនេះ នឹងបិទបញ្ចប់នូវរយៈចម្ងាយរវាងទីកន្លែងដែលអ្នកកំពុងនៅ និងកន្លែងដែលអ្នកនឹងទៅ។ យើងចង់ស្វែងរកព្រះជាម្ចាស់ ព្រះអង្គពិតជាចង់អោយយើងរកឃើញទ្រង់ណាស់។ ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere) ៧ ថ្ងៃ ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែលសូភើមេន និងអ្នកប្រឈម នោះគឺថា មាននូវ គ្រីបតូណែក (Kryptonite) ឬហៅថា ភាពកម្សោយ ដែលនឹងមកលួចនូវកម្លាំងរបស់អ្នក។ គម្រោងអាននេះ នឹងជួយដល់អ្នក ឱ្យអាចដកឫសនៃភាពកម្សោយខាងឯព្រលឹងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ដើម្បីឱ្យអ្នកអាចបំពេញនូវសក្ដានុពល ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអាចនឹងឱបក្រសោបនូវជីវិតដែលគ្មានកំណត់ព្រំដែនរបស់អ្នកនោះវិញ។ រស់នៅជីវិតពេញដោយគោលបំណង 7 ថ្ងៃ ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។ ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman) ៧ ថ្ងៃ ដកស្រង់ចេញពីសៀវភៅ “AHA – អាហ្អា៎” ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ? អំណរ 3 ថ្ងៃ អំណរគឺជាមូលដ្ឋានគ្រឹះនៃជំនឿររបស់គ្រីស្ទបរិស័ទ។ ការរីកចំរើនឡើងនូវអំណររបស់លោកអ្នកអាចកើតឡើងបានតាមរយៈ ការជួបជាមួយនឹងព្រះជាម្ចាស់ និង ការសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់។ ការចងចាំនូវខគម្ពីរនឹងជួយអោយលោកអ្នកចេះបង្កើនអំណរនៅក្នុងជីវិត! សូមអោយជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្រែតាមរយៈការចងចាំនូវខនៃព្រះគម្ពីរ! សំរាប់ជាជំនួយក្នុងការចងចាំនូវខនៃព្រះគម្ពីរ សូមចូលមើលនៅក្នុង http://www.MemLok.com។