Posted on 2021-09-052021-09-20 by គំរោងអាន – កញ្ញា 2021 កាឡាទី 3 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់សៀវភៅ កាឡាទី ហើយវាល្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសិក្សាជាក្រុម។ តោះអានព្រះគម្ពីរជាមួយគ្នា (កញ្ញា) 30 ថ្ងៃ ផ្នែកទី៩ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៩ ស្ដីពីក័ណ្ឌគម្ពីរ នេហេមី នាងអេសធើ ធីម៉ូថេទី១និងទី២ យ៉ូអែល អេម៉ុស អូបាឌី ណាហ៊ុម ហាបាគុក សេផានី ទីតុស ភីលីម៉ូន យ៉ាកុប ហាកាយ សាការី និងម៉ាឡាគី ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់ ៤ ថ្ងៃ គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។