Posted on 2021-11-012021-10-28 by គំរោងអាន – វិច្ឆិកា 2021 1 និង 2 ពេត្រុស 4 ថ្ងៃ គំរោងដ៏សាមញ្ញនេះនឹងជួយលោកអ្នកក្នុងការមើលក័ណ្ឌគម្ពីរ 1 និង 2 ពេត្រុស ហើយវាជាការល្អសំរាប់ការសិក្សាព្រះគម្ពីរជាក្រុម ឬផ្ទាល់ខ្លួន។ តោះអានព្រះគម្ពីរជាមួយគ្នា (វិច្ឆិកា) 30 ថ្ងៃ ផ្នែកទី១១ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី១១ ស្ដីពីក័ណ្ឌគម្ពីរ បទចំរៀងសាឡូម៉ូន អេសេគាល ហូសេ និងវិវរណៈ ទង្វើនៃការកែប្រែចិត្ដ ៥ ថ្ងៃ ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការបរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church