Posted on 2022-12-02 by គំរោងអាន – ធ្នូ 2022 តោះអានព្រះគម្ពីរជាមួយគ្នា (ធ្នូ) 31 ថ្ងៃ ផ្នែកទី១២ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី១២ ស្ដីពីក័ណ្ឌគម្ពីរ អេសាយ មីកា ពេត្រុសទី១និងទី២ យ៉ូហានទី១ទី២និងទី៣ និងយូដាស លូកា 12ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក លូកា ពីចាប់ផ្ដើមដល់ទីបញ្ចប់។ ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេ ៥ ថ្ងៃ សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ… ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬការបាត់បង់មនុស្សជាទីស្រឡាញ់? គម្រោងអានពិសេសមួយនេះ នឹងជួយដល់អស់អ្នកដែលកំពុងតែដើរឆ្លងកាត់ការកាន់ទុក្ខ ដើម្បីឱ្យគាត់អាចស្វែងរកការកំសាន្តចិត្តនិងក្ដីសង្ឃឹមសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាក ហើយអាចចែករំលែកពីរបៀបដែលគាត់អាចបង្កើតរដូវកាលហូលីដេដ៏មានន័យ ទោះបីជាថាគាត់កំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងធ្ងន់ធ្ងរនោះក្ដី។