គំរោង​អាន – កុម្ភៈ 2022

គំរោង​អាន – មករា 2022

ព្រះគម្ពីរមានជីវិតរស់រវើក

ព្រះគម្ពីរមានជីវិតរស់រវើក

ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។

ហេប្រឺ 4:12

ព្រះគម្ពីរមានជីវិតរស់រវើក

គំរោង​អាន – វិច្ឆិកា 2021

៥ ថ្ងៃ

ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការ​បរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church

គំរោង​អាន – កញ្ញា 2021

30 ថ្ងៃ

ផ្នែកទី៩ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៩ ស្ដីពីក័ណ្ឌគម្ពីរ នេហេមី នាងអេសធើ ធីម៉ូថេទី១និងទី២ យ៉ូអែល អេម៉ុស អូបាឌី ណាហ៊ុម ហាបាគុក សេផានី ទីតុស ភីលីម៉ូន យ៉ាកុប ហាកាយ សាការី និងម៉ាឡាគី