ទំនុកតម្កើង 23: ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ

1  
ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

2  
ព្រះអង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់ នៅ​ក្បែរ​មាត់​ទឹក ។

3  
ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។

4  
ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច ។

5  
ព្រះអង្គ​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ទូលបង្គំ នៅ​មុខ​បច្ចា‌មិត្ត​របស់​ទូលបង្គំ ព្រះអង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំ ដើម្បី​លើក​កិត្តិយស​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​បំពេញ​ពែង ទូលបង្គំ​យ៉ាង​ហូរ‌ហៀរ។

6  
ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូលបង្គំ ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់ មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជានិច្ច។

Psalm 23 in Khmer

Psalm 23 in English

គំរោង​អាន – សីហា 2021

Bible Project: ទិដ្ឋភាពទូទៅ៖ ព្រះគម្ពីរសញ្ញាថ្មី: New Testament: កណ្ឌគម្ពីរលូកា – កណ្ឌគម្ពីរកិច្ចការ

Bible Project: ទិដ្ឋភាពទូទៅ៖ ព្រះគម្ពីរសញ្ញាថ្មី - New Testament

Bible Project: ទិដ្ឋភាពទូទៅ៖ ព្រះគម្ពីរសញ្ញាថ្មី – New Testament

ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរលូកា ១-៩

ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរលូកា ១០-២៤

ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរកិច្ចការ ១-១២

ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរកិច្ចការ ១៣-២៨

យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​

យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​

28  
យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ

29  
ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។

30  
អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។

31  
បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?

32  
ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។

33  
តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​សុចរិត​ហើយ​នោះ?

34  
តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ត‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ?

35  
តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់?

36  
ដូច​មាន​ចែង​ទុក​មក​ថា: «ព្រោះ​តែ​ព្រះអង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ យក​ទៅ​សម្លាប់» ។

37  
ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។

38  
ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី

39  
អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

Romans 8 in Khmer

Romans 8 in English

គំរោង​អាន – មិថុនា 2021

៥ ថ្ងៃ

តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រក​មើល​អ្វី​បន្ថែម​ទៀត​​ពី​ជីវិត​របស់​លោក​អ្នក​មែន​ទេ? ការ​ចង់​បាន​ថែម​ទៀត​គឺ​ជា​ការ​ទន្ទឹង​រង​ចាំ​វិល​ត្រឡប់​ទៅកាន់​ព្រះ​ជាម្ចាស់ ទោះបី​ជា​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ជាម្ចាស់​ស្ថិត​នៅ​កម្រិត​ណា​ក៏​ដោយ​ចុះ។ យើង​គ្រប់​គ្នា​មាន​ព្រំ​ដែន​នៃ​ទំនាក់​ទំនង​របស់​យើង ក៏​ដូចជា​ការ​ភ្ញាក់​រលឹក ដើម្បីស្វែង​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះជាម្ចាស់​វិញ។ ដំណើរ​ក្នុង​ការ​ត្រឡប់​ទៅកាក់​ការ​ភ្ញាក់​រលឹក​នេះ នឹង​បិទ​បញ្ចប់​នូវ​រយៈចម្ងាយ​រវាង​ទី​កន្លែង​ដែល​អ្នក​កំពុង​នៅ និង​កន្លែង​ដែល​អ្នក​នឹង​ទៅ។ យើង​ចង់​ស្វែង​រក​ព្រះជាម្ចាស់ ព្រះ​អង្គ​ពិត​ជា​ចង់​អោយ​យើង​រក​ឃើញ​ទ្រង់​ណាស់។

៧ ថ្ងៃ

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែលសូភើមេន និងអ្នកប្រឈម នោះគឺថា មាននូវ គ្រីបតូណែក (Kryptonite) ឬហៅថា ភាពកម្សោយ ដែលនឹងមកលួចនូវកម្លាំងរបស់អ្នក។ គម្រោងអាននេះ នឹងជួយដល់អ្នក ឱ្យអាចដកឫសនៃភាពកម្សោយខាងឯព្រលឹងវិញ្ញាណ នៅក្នុងជីវិតរបស់អ្នក ដើម្បីឱ្យអ្នកអាចបំពេញនូវសក្ដានុពល ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអាចនឹងឱបក្រសោបនូវជីវិតដែលគ្មានកំណត់ព្រំដែនរបស់អ្នកនោះវិញ។