Posted on 2021-06-222021-06-29Bible Project: ទិដ្ឋភាពទូទៅ៖ ព្រះគម្ពីរសញ្ញាថ្មី: New Testament: កណ្ឌគម្ពីរម៉ាថាយ – កណ្ឌគម្ពីរយ៉ូហាន Bible Project: ទិដ្ឋភាពទូទៅ៖ ព្រះគម្ពីរសញ្ញាថ្មី – New Testament ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរម៉ាថាយ ១-១៣ សូមមើលវីដេអូខ្លីៗរបស់យើងអំពីកណ្ឌគម្ពីរម៉ាថាយ ១-១៣ ដែលវិភាគរចនាបថអក្សរសាស្ត្រនៃកណ្ឌគម្ពីរ និងលំហូរនៃគំនិតរបស់កណ្ឌគម្ពីរ។ នៅក្នុងកណ្ឌគម្ពីរម៉ាថាយ ព្រះយេស៊ូវនាំព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះមកកាន់ផែនដី ហើយនាំពួកសិស្សរបស់ទ្រង់ចូលទៅក្នុងរបៀបរស់នៅថ្មីមួយតាមរយៈការសុគត និងការរស់ឡើងវិញរបស់ទ្រង់។ ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរម៉ាថាយ ១៤-២៨ សូមមើលវីដេអូខ្លីៗរបស់យើងអំពីកណ្ឌគម្ពីរម៉ាថាយ ១៤-២៨ ដែលវិភាគរចនាបថអក្សរសាស្ត្រនៃកណ្ឌគម្ពីរ និងលំហូរនៃគំនិតរបស់កណ្ឌគម្ពីរ។ នៅក្នុងកណ្ឌគម្ពីរម៉ាថាយ ព្រះយេស៊ូវនាំព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះមកកាន់ផែនដី ហើយនាំពួកសិស្សរបស់ទ្រង់ចូលទៅក្នុងរបៀបរស់នៅថ្មីមួយតាមរយៈការសុគត និងការរស់ឡើងវិញរបស់ទ្រង់។ ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរម៉ាកុស សូមមើលវីដេអូខ្លីៗរបស់យើងអំពីកណ្ឌគម្ពីរម៉ាកុស ដែលវិភាគរចនាបថអក្សរសាស្ត្រនៃកណ្ឌគម្ពីរ និងលំហូរនៃគំនិតរបស់កណ្ឌគម្ពីរ។ លោកម៉ាកុសប្រកាសថា ព្រះយេស៊ូវជាព្រះមែស្ស៊ីរបស់អ៊ីស្រាអែលដែលតាំងព្រះរាជ្យរបស់ព្រះឡើង តាមរយៈការរងទុក្ខ ការសុគត និងការរស់ឡើងវិញរបស់ទ្រង់។ ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរយ៉ូហាន ១-១២ សូមមើលវីដេអូខ្លីៗរបស់យើងអំពីកណ្ឌគម្ពីរយ៉ូហាន ១-១២ ដែលវិភាគរចនាបថអក្សរសាស្ត្រនៃកណ្ឌគម្ពីរ និងលំហូរនៃគំនិតរបស់កណ្ឌគម្ពីរ។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ព្រះយេស៊ូវត្រឡប់ជាមនុស្សក្នុងនាមជាព្រះអាទិកររបស់អ៊ីស្រាអែល ដែលយកកំណើតជាមនុស្ស ដើម្បីចែកចាយសេចក្តីស្រឡាញ់ និងអំណោយនៃជីវិតដ៏អស់កល្បរបស់ទ្រង់ជាមួយពិភពលោក។ ទិដ្ឋភាពទូទៅ៖ កណ្ឌគម្ពីរយ៉ូហាន ១៣-២១ សូមមើលវីដេអូខ្លីៗរបស់យើងអំពីកណ្ឌគម្ពីរយ៉ូហាន ១៣-២១ ដែលវិភាគរចនាបថអក្សរសាស្ត្រនៃកណ្ឌគម្ពីរនិងលំហូរនៃគំនិតរបស់កណ្ឌគម្ពីរ។ នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ព្រះយេស៊ូវត្រឡប់ជាមនុស្សក្នុងនាមជាព្រះអាទិកររបស់អ៊ីស្រាអែល ដែលយកកំណើតជាមនុស្ស ដើម្បីចែកចាយសេចក្តីស្រឡាញ់ និងអំណោយនៃជីវិតដ៏អស់កល្បរបស់ទ្រង់ជាមួយពិភពលោក។
Posted on 2021-05-012021-10-15គំរោងអាន – ឧសភា 2021 ទំនុកចិត្ដជឿជាក់ 4 ថ្ងៃ ព្រះជាម្ចាស់ចង់ឱ្យអ្នកដឹងថា អ្នកបានទទួលការសង្គ្រោះ ហើយនឹងបានទៅ ស្ថានបរមសុខ! ទំនុកចិត្ដជឿជាក់ អាចរីកចម្រើនឡើង តាមរយៈការជួបជាមួយនឹងព្រះជាម្ចាស់ និងតាមការចំណាយពេលជាមួយនឹងព្រះបន្ទូលរបស់ទ្រង់។ ខព្រះគម្ពីរមានជាបន្តបន្ទាប់ នឹងអាចជួយឱ្យអ្នក មានទំនុកចិត្ដជឿជាក់យ៉ាងប្រាកដ នៅក្នុងព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតតទៅ ជាពិសេសនៅពេលដែលអ្នកបានទន្ទេញចងចាំ ខព្រះគម្ពីរទាំងប៉ុន្មាននោះ។ ចូរអនុញ្ញាតឱ្យជីវិតរបស់អ្នក ទទួលបានការបំផ្លាស់បំប្រែ ដោយការទន្ទេញចាំនូវខព្រះគម្ពីរទាំងនោះ! សម្រាប់ការទទួលបានប្រព័ន្ធខព្រះគម្ពីរចងចាំ ដែលធំធេង និងស៊ីជម្រៅជាងនេះ សូមចូលទៅកាន់៖ http://www.MemLok.com រ៉ូម 8 ថ្ងៃ គំរោងការដ៏សមញ្ញនេះ នឹងជួយយើងអោយស្វែងយល់នូវគម្ពីរសៀវភៅរ៉ូម។ វាជាជំនួយដ៏ប្រសើរសំរាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬ ជាក្រុម។ តោះអានព្រះគម្ពីរជាមួយគ្នា (ឧសភា) 31 ថ្ងៃ ផ្នែកទី៥ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៥ស្ដីពីក័ណ្ឌគម្ពីរ កូរិនថូសទីមួយនិងទីពីរ ទុតិយកថា និងយ៉ូស្វេ។ ស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ 5 ថ្ងៃ តើលោកអ្នកកំពុងតែស្វែងរកមើលអ្វីបន្ថែមទៀតពីជីវិតរបស់លោកអ្នកមែនទេ? ការចង់បានថែមទៀតគឺជាការទន្ទឹងរងចាំវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់ ទោះបីជាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ស្ថិតនៅកម្រិតណាក៏ដោយចុះ។ យើងគ្រប់គ្នាមានព្រំដែននៃទំនាក់ទំនងរបស់យើង ក៏ដូចជាការភ្ញាក់រលឹក ដើម្បីស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ។ ដំណើរក្នុងការត្រឡប់ទៅកាក់ការភ្ញាក់រលឹកនេះ នឹងបិទបញ្ចប់នូវរយៈចម្ងាយរវាងទីកន្លែងដែលអ្នកកំពុងនៅ និងកន្លែងដែលអ្នកនឹងទៅ។ យើងចង់ស្វែងរកព្រះជាម្ចាស់ ព្រះអង្គពិតជាចង់អោយយើងរកឃើញទ្រង់ណាស់។
Posted on 2021-04-012021-10-15គំរោងអាន – មេសា 2021 សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ 5 ថ្ងៃ យើងទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងដែលមានការទាក់ទងគ្នា និងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ដោយគ្មានការលើកលែង។ ព្រះជាម្ចាស់រងចាំយើងនឹងធ្វើការទំនាក់ទំនងជាមួយនឹងទ្រង់តាមការអធិស្ឋាន—សូម្បីតែព្រះបុត្រាក៏ត្រូវអធិស្ឋានដែរល គឺព្រះយេស៊ូបានអនុវត្ត។ ក្នុងគំរោងអាននេះ យើងនឹងរៀនពីគំរូរបស់ព្រះយេស៊ូ នោះលោកអ្នកនឹងមានការជំរុញក្នងការឈានជំហានទៅកាន់ចរាចរណ៍នៃជីវិត និងទទួលបទពិសោធន៍ពីកម្លាំងនឹងការនែនាំតាមពាក្យអធិស្ឋានដោយផ្ទាល់ខ្លួន។ យ៉ូហាន 10 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក យ៉ូហាន ពីចាប់ផ្ដើមដល់ទីបញ្ចប់។ តោះអានព្រះគម្ពីរជាមួយគ្នា (មេសា) 30 ថ្ងៃ ផ្នែកទី៤ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៤ ស្ដីពីក័ណ្ឌគម្ពីរ ម៉ាថាយ និង យ៉ូប សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ 7 ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។
Posted on 2021-03-312021-06-08គំរោងអាន – មីនា 2021 សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ ៧ ថ្ងៃ តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។ ការអធិស្ឋាន 21 ថ្ងៃ ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។ មិនភ័យព្រួយសម្រាប់អ្វីទាំងអស់ ៧ ថ្ងៃ ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។ អំណរ 3 ថ្ងៃ អំណរគឺជាមូលដ្ឋានគ្រឹះនៃជំនឿររបស់គ្រីស្ទបរិស័ទ។ ការរីកចំរើនឡើងនូវអំណររបស់លោកអ្នកអាចកើតឡើងបានតាមរយៈ ការជួបជាមួយនឹងព្រះជាម្ចាស់ និង ការសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់។ ការចងចាំនូវខគម្ពីរនឹងជួយអោយលោកអ្នកចេះបង្កើនអំណរនៅក្នុងជីវិត! សូមអោយជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្រែតាមរយៈការចងចាំនូវខនៃព្រះគម្ពីរ! សំរាប់ជាជំនួយក្នុងការចងចាំនូវខនៃព្រះគម្ពីរ សូមចូលមើលនៅក្នុង http://www.MemLok.com។ អត្តចរិត 7 ថ្ងៃ ការរក្សាអត្តចរិតអោយបានត្រឹមត្រូវគ្រប់ពេលវេលា មិនមែនងាយស្រួលឡើយ។ គំរោងការណ៍អានរយៈពេលប្រាំពីរថ្ងៃ តាមរយៈអត្ថបទខ្លីៗនេះ នឹងជួយអោយលោកអ្នកស្វែងយល់អំពីគោលគំនិតដើមរបស់ព្រះគម្ពីរ។ ចូរអានអត្ថបទខ្លីៗទាំងនេះ រួចសំឡឹងមើលជីវិតផ្ទាល់លោកអ្នកដោយចិត្តស្មោះសរ និង អនុញ្ញាតិអោយព្រះជាម្ចាស់និយាយមកកាន់ស្ថានភាពរបស់លោកអ្នក។ ការព្រួយបារម្មណ៍ 7 ថ្ងៃ ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។
Posted on 2021-03-012021-10-15គំរោងអាន – មីនា 2021 តាមស្វែងរកសន្តិភាព 7 ថ្ងៃ អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។ ហេព្រើរ 1 សប្ដាហ៍ គម្រោងអានដ៏សាមញ្ញមួយនេះ នឹងនាំរូបអ្នកឆ្លងកាត់ កណ្ឌគម្ពីរ ហេព្រើរ ហើយក៏ជាគម្រោងអានដ៏អស្ចារ្យ សម្រាប់ការអានផ្ទាល់ខ្លួន ឬជាក្រុម នោះដែរ។ ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញ 3 ថ្ងៃ នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោងជាប់នៅក្នុងក្ដីសង្ឃឹម នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល នៅកំព្រាឯកា ឬគិតថាខ្លួនមិនសក្ដិសម ផងនោះ។