|
||
|
||
|
||
|
គំរោងអាន – មករា 2021
គំរោងអាន – កញ្ញា 2020
គំរោងអាន – សីហា 2020
|
||
|
ឥឡូវនេះកូនរបស់អ្នកអាចទទួលបទពិសោធន៌ក្នុងកម្មវិធីព្រះគម្ពីរសម្រាប់កុមារជាភាសាខ្មែរ
ថ្ងៃនេះរួមជាមួយដៃគូរបស់យើង OneHope យើងមានសេចក្តីរីករាយសូមប្រកាសបើកដំណើរការកម្មវិធីព្រះគម្ពីរសម្រាប់កុមារជា ភាសាខ្មែរ ។ ឥឡូវនេះ មានកុមារជាច្រើន នឹងមានឱកាសក្នុងការរីករាយជាមួយនឹងព្រះគម្ពីរដោយផ្ទាល់។
ផ្លាស់ប្ដូររវាងភាសា ងាយស្រួលទេ អ្នកអាចធ្វើបាន នៅលើការកំណត់ផ្សេងៗនៅក្នុងកម្មវិធី៖
- ត្រូវពិនិត្យឱ្យច្បាស់ថាអ្នក បានធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នក លើកំណែថ្មីបំផុតនៃកម្មវិធី ដែលបានចេញផ្សាយ។
- បើកកម្មវិធីហើយ ចុចលើរូបតំណាងស្ពឺ () ដើម្បីបើក ការកំណត់។
- ចុចប៉ះលើ ភាសា ហើយជ្រើសរើសយកភាសាណាមួយដែលអ្នកចង់បាន។
ឥឡូវនេះសំឡេងនឹងត្រូវបានលេងជាភាសានោះហើយអត្ថបទនឹងលេចឡើងក្នុងភាសានោះផងដែរ!
សូមជួយយើងអបអរនូវដំណឹងដ៏អស្ចារ្យនេះ!
អំពីកម្មវិធីព្រះគម្ពីរសម្រាប់កុមារ
បានរចនាកសាងឡើង ដោយមានកិច្ចសហការរួមជាមួយ OneHope, កម្មវិធីព្រះគម្ពីរសម្រាប់កុមារ គឺបានមកពី YouVersion, ដែលជាម្ចាស់គម្រោងបង្កើត កម្មវិធីព្រះគម្ពីរ។ កម្មវិធីព្រះគម្ពីរសម្រាប់កុមារ ត្រូវបានរចនាឡើង ដើម្បីផ្តល់ឱ្យកុមារទទួលបាននូវបទពិសោធន៍ពីព្រះគម្ពីរតាមលក្ខណៈមួយផ្ទាល់ខ្លួនរបស់ពួកគេ។ កម្មវិធីព្រះគម្ពីរសម្រាប់កុមារ ក៏ត្រូវបានដំឡើងលើសជាង 41 លានគ្រឿង រួចហើយ នៅលើឧបករណ៍ អេបផល អេនដ្រយ និង ឃិនដល ហើយកម្មវិធីនេះក៏តែងតែផ្តល់ជូនដោយឥតគិតថ្លៃផងដែរ។ ឥឡូវនេះ កុមារជាច្រើន នៅទូទាំងពិភពលោក កំពុងតែរីករាយជាមួយនឹង កម្មវិធីព្រះគម្ពីរសម្រាប់កុមារ ដែលមានជាង 55 ភាសា — ហើយឥឡូវនេះ ក៏មានរាប់បញ្ចូលជា ភាសាខ្មែរដែរ!