Posted on 2019-07-012021-10-04គំរោងអាន – កក្កដា 2019 កាឡាទី 3 ថ្ងៃ គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់សៀវភៅ កាឡាទី ហើយវាល្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសិក្សាជាក្រុម។ ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់ 4 ថ្ងៃ គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។ មានព្រះពរ 7 ថ្ងៃ តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។
Posted on 2019-06-012021-09-29គំរោងអាន – មិថុនា 2019 យ៉ាកុប 3 ថ្ងៃ គំរោងដ៏សាមញ្ញនេះនឹងជួយលោកអ្នកក្នុងការមើលក័ណ្ឌគម្ពីរ យ៉ាកុប ហើយវាជាការល្អសំរាប់ការសិក្សាព្រះគម្ពីរជាក្រុម ឬផ្ទាល់ខ្លួន។ តាមស្វែងរកសន្តិភាព 7 ថ្ងៃ អង្គការ TearFund ស្វះស្វែងរកការដឹកនាំពីព្រះជាម្ចាស់ នៅក្នុងរបៀបនៃការក្លាយជាអ្នកបញ្ចេញសំឡេងនៃសន្តិភាពយ៉ាងសកម្ម ជាអ្នកនាំការផ្សះផ្សាដល់ទំនាក់ទំនង និងជាតំណស្អិតរមួតក្នុងចំណោមសហគមន៍នានា នៅជុំវិញពិភពលោក។ ការសិក្សារយៈពេល ៧ ថ្ងៃ មានភ្ជាប់ជាមួយសកម្មភាព សម្រាប់នាំការជាសះស្បើយដល់ទំនាក់ទំនងរបស់អ្នកផ្ទាល់ និងធ្វើការអធិស្ឋានសម្រាប់ពិភពលោក ដែលយើងកំពុងរស់នៅ ដោយប្រើប្រាស់ប្រាជ្ញាដ៏ហូរហៀរ ដកស្រង់ចេញពីសុភាសិតរបស់ប្រជាជននៅទ្វីបអាហ្រិ្វក ដើម្បីជួយឱ្យយើងអាចស្វែងរកឃើញព្រះហឫទ័យរបស់ព្រះ សម្រាប់សន្តិភាពដ៏ពិតប្រាកដ។
Posted on 2019-05-012021-09-28គំរោងអាន – ឧសភា 2019 ហេព្រើរ 1 សប្ដាហ៍ គម្រោងអានដ៏សាមញ្ញមួយនេះ នឹងនាំរូបអ្នកឆ្លងកាត់ កណ្ឌគម្ពីរ ហេព្រើរ ហើយក៏ជាគម្រោងអានដ៏អស្ចារ្យ សម្រាប់ការអានផ្ទាល់ខ្លួន ឬជាក្រុម នោះដែរ។ ការល្បួង 7 ថ្ងៃ ការល្បួងកើតមានឡើងគ្រប់ទម្រង់។ វាងាយស្រួលណាស់ក្នុងការដោះសារទៅលើការសម្រេចចិត្ត និងធ្វើអោយខ្លួនឯងបានសប្បាយ។ គំរោងអានប្រាំពីរថ្ងៃនេះនឹងជួយលោកអ្នកយកឈ្នះលើការល្បួង តាមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ សូមចំណាយពេលស្ងប់ស្ងាត់ក្នុងគំនិង ហើយអនុញ្ញាតិអោយព្រះមានបន្ទូលទៅកាន់ជីវិតអ្នក នោះអ្នកនឹងយកឈ្នះនូវកម្លាំងដ៏ខ្លាំងរបស់ការល្បួង។